khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍រដ្ឋបាល មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋ សរុបចំនួន៤៧៦នាក់ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
    ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរឃុំ ភូមិដែលបានខិតខំបំពេញការងារបានយ៉ាងល្អ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើសេវាសាធារណៈ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អ ធ្វើឱ្យមូលដ្ឋានមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។
    ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មការ បានផ្តាំផ្ញើដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ ត្រូវថែទាំសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ និងសហគមន៍ ពិសេសត្រូវរួមសហការគ្នាអនុវត្តវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩។
    ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ម ប៊ុននាង បានឧបត្ថម្ភថវិកាដល់ឃុំព្រែកស្លែងចំនួន៥០០,០០០រៀល ភូមិទាំង៤ ក្នុងឃុំព្រែស្លែង ក្នុងមួយភូមិៗទទួលបានថវិកាចំនួន២០០,០០០រៀល នាយប៉ុស្តិ៍រដ្ឋបាលឃុំថវិកាចំនួន៥០០,០០០រៀល សមាជិកក្រុមប្រឹក្សាឃុំចំនួន៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០,០០០រៀល មេភូមិ សមាជិកភូមិចំនួន១២នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០,០០០រៀល និងប្រជាពលរដ្ឋចំនួន២៨៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០,០០០រៀល និងឧបត្ថម្ភអង្គពិធីថវិកាចំនួន១,៩៦០,០០០រៀល ឧបត្ថម្ភថវិកាចំនួន៧០០ដុល្លារអាមេរិក សម្រាប់ទិញវិទ្យុទាក់ទងជូនប្រជាការពារចំនួន២០នាក់ ដោយចំណាយអស់ថវិកាសរុបចំនួន១២,៨០០,០០០រៀល (ដប់ពីរលាន ប្រាំបីសែនរៀល)។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអនុញ្ញាតឱ្យអង្គការកាតាស់កម្ពុជា ដឹកនាំដោយលោក គឹម រតនា ចូលជួបសំណេះសំណាល ដើម្បីអបអរសាទរ ដែលឯកឧត្តមជាប់ជាសមាជិកព្រឹទ្ធសភានីតិកាលទី៥
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញអមដំណើរ ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តបន្ទាយមានជ័យ
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកឧត្តមឯកអគ្គរាជទូតកាតាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង តាមប្រព័ន្ធនិម្មិត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញចែកធុងចម្រោះទឹកស្អាតជូនប្រជាពលរដ្ឋចំនួន៣៦៧គ្រួសារ